ថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២:៣០ នាទីរសៀល លោក សឹក ចិត្រា ប្រធានការិយាល័យច្រកចេញចូលតែមួយស្រុក សហការជាមួយក្រុមការងារភូមិ ឃុំ និងកម្លាំងអធិការដ្ឋានស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក បានចូលរួមជាមួយក្រុមការ ងារតំណាងមន្ទីរទេសចរណ៍ និងតំណាងអង្គភាពច្រកចេញចូលតែមួយខេត្ត ទទួលការងារផ្នែកទេសចរណ៍ បានចុះផ្សព្វផ្សាយណែនាំស្តីអំពីការចូលរួមទប់ស្កាត់ និងការបង្ការខ្លួនកុំអោយឆ្លងពីជម្ងឺឆ្លងកូវីត១៩ ទៅដល់ម្ចាស់ផ្ទះសំណាក់ ម្ចាស់ផ្ទះស្នាក់បន្ទប់ជួល ម្ចាស់អាហារដ្ឋាន ហាងម៉ាស្សា និងណែនាំដល់ម្ចាស់អាជីវកម្មខារ៉ាអូខេ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន ដែលស្ថិតនៅក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា