នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាតៃក្រោម បានដឹកនាំ លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ ព្រមទាំងជំនួយការឃុំ ចុះសហការជាមួយតំណាងក្រុមហ៊ុន ខេមបូឌាន តាតៃ ហ៊ីដ្រូផៅវ័រ លីមីតធីត (ក្រុមហ៊ុនវារីអគ្គិសនីតាតៃ)។
ធ្វើការចុះពិនិត្យស្ថានភាពកម្ពស់ទឹកនៅចំណុចក្រោមស្ពានតាតៃ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ដើម្បីតាមដានយ៉ាងយកចិត្តទុកដាក់លើស្ថានភាពកម្ពស់ទឹកដែលបានកើនឡើងនៅក្នុងព្រែកតាតៃ ដែលក្រុមហ៊ុនបានចេញសេចក្ដីជូនដំណឹងស្តីពីការបើកទ្វារបញ្ចេញទឹកក្នុងបរិមាណ ១,២០០ ម៉ែត្រគូបក្នុងមួយវិនាទី (1200m³/s)។សកម្មភាពចុះពិនិត្យស្ថានភាពកម្ពស់ទឹក ក្រោយការបើកទ្វារទឹកវារីអគ្គិសនីតាតៃ។






