/ / /

លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរ​ធម្មការនិងសាសនាខត្តកោះកុង​ បានដឹកនាំអាចារ្យ​ អាចារិនីចំនួន២០នាក់​ បានចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើក១១

លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរ​ធម្មការនិងសាសនាខត្ត​ បានដឹកនាំអាចារ្យ​ អាចារិនីចំនួន២០នាក់​ បានចូលរួមពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើក១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិទ្យស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

ក្រោមការរៀបចំដ៏ខ្ពងខ្ពស់ពីឯកឧត្តមបណ្ឌិត ចាយ បុរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា ដោយបានចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង លោក-លោកស្រីប្រធានមន្ទីរ ធម្មការនិងសាសនាទូទាំង២៥រាជធានីខេត្ត និងមានអង្គសិក្ខាអាចារ្យ អាចារិនី ចំនួន១០០០នាក់ ព្រមទាំងឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស សរុប ១២០០នាក់។

អាចារ្យ និងអាចារិនី គឺជាតួអង្គដ៏សំខាន់ក្នុងសង្គមខ្មែរ ដែលមានតួនាទីដឹកនាំពិធីសាសនា ពិធីបុណ្យ ពិធីមង្គល និងពិធីប្រពៃណីនានា ព្រមទាំងចូលរួមអប់រំសីលធម៌ និងថែរក្សាមរតកវប្បធម៌ខ្មែរ ឱ្យបានគង់វង្ស បន្តទៅកាន់កូនចៅជំនាន់ក្រោយ។

ដោយមើលឃើញពីសារៈសំខាន់នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងការឯកភាពគ្នារបស់អាចារ្យទូទាំងប្រទេសក្នុងការដឹកនាំពិធីកម្មផ្សេង តាមរយៈការបង្កើតវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ចាប់ពីឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ន ក្រោមការដឹកនាំ និងគ្រប់គ្រងរបស់ក្រសួងធម្មការ និងសាសនា ដែលបានផ្តល់ឱកាសដល់អាចារ្យ និងអាចារិនី ផ្លាស់ប្តូរចំណេះដឹង បទពិសោធ និងស្វែងយល់ពីតួនាទី ភារកិច្ច ក្បួនខ្នាត និងក្រមសីលធម៌របស់ខ្លួន កាត់បន្ថយការអនុវត្តពិធីកម្មកម្លាយ និងបង្កើនការយល់ដឹងរបស់អាចារ្យក្នុងការដឹកនាំពិធីឱ្យបានត្រឹមត្រូវ ដើម្បីរួមគ្នាថែរក្សាតម្លៃសាសនា វប្បធម៌ និងប្រពៃណីខ្មែរ។
………………………..
ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    19/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាស​នាខេត្តបានចូលរួម សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ការជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យ អប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋស

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    19/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់សៀវភៅគោលនយោបាយស្ដីពី «ការគ្រប់គ្រង និងការដោះស្រាយបញ្ហាជនអនាថា»

  • រដ្ឋបាលស្រុកបូទុមសាគរ/
    19/08/2026

    លោកស្រី អ៉ិន សោភ័ណ្ឌ អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក​ តំណាងលោក ក្រូច បូរីសីហា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបូទុមសាគរ បានដឹកនាំសមាជិកគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុក​ ចូលរួមវគ្គផ្សព្វផ្សាយ ស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់ កក្រក ក្នុងពេលមានជម្លោះប្រដាប់អាវុធ” តាមប្រព័ន្ធអនឡាញ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/08/2026

    ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល មន្ទីរសុខាភិបាល ការិយាល័យជំនាញ មន្ទីរពេទ្យបង្អែក ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពបានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាភាពអ្នកដឹកនាំ និងនវានុវត្តន៍លើកទី១២៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូ សន្និសីទ(Zoom)។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/08/2026

    ក្រុមការងារមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានជួយសម្របសម្រួល ដល់ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដឹកនាំដោយលោកវេជ្ជបណ្ឌិត តាត វុធធឿន ប្រធានគ្លីនិច និងជាអនុប្រធានរដ្ឋបាលនៃមន្ទីរពេទ្យគន្ធបុប្ផា លោកវេជ្ជបណ្ឌិត ឈួន គៀងហ័រ ជាគ្រូពេទ្យផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា និងលោក ប៉េង លាង ជានាយសាលផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ដែលបានអញ្ជើញមកចែករំលែកបទពិសោធន៍ទាក់ទងនឹងការគ្រប់គ្រង និងព្យាបាលជំងឺគ្រុនឈាមដល់គ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ជាមួយគ្នានេះដែរ លោក ប៉េង លាង នាយសាលផ្នែកសង្រ្គោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា ក៏បានបង្ហាញពីម៉ាស៊ីនវាស់កម្រិត Hematicrit ព្រមទាំងបៀបប្រើប្រាស់ ដែលមាស៊ីននេះមានអត្ថប្រយោជន៍ដូចជា ងាយស្រួលប្រើប្រាស់ ចំណេញពេលវេលា កាត់បន្ថយការបូមឈាម គ្រាន់តែជួសចុងម្រាមដៃអ្នកជំងឺជាការស្រេច។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    19/08/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ​ បានអញ្ជើញចូលរួមជាគ្រូបណ្តុះបណ្តាលស្តីពី ចំណេះដឹងមូលដ្ឋានអំពីមេរោគអេដស៍ និងជំងឺអេដស៍ដល់គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ស្រុកកោះកុង