សាខា កក្រក ខេត្តកោះកុង ៖ នៅរសៀលថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ លោក អ៊ូច ទូច សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខា បានដឹកនាំ ក្រុមប្រតិបត្តិសាខា និងមន្ត្រីអនុសាខា ក្រុង-ស្រុកទាំង៧ បានចូលរួមវគ្គផ្សព្វផ្សាយស្តីពី “ច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ” តាមប្រព័ន្ធអនឡាញ (Zoom) ជាមួយក្រុមការងារលេខាធិការដ្ឋានកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហមកម្ពុជា ទាំង២៥ រាជធានី-ខេត្ត ក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា។























