នៅស្នងការដ្ឋាននគរបាលខេត្តកោះកុង មានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី“លំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៌វិជ្ជាជីវៈនគរបាល ” រយៈពេល ១ ខែ ដល់មន្ត្រីនគរបាលមកពីតាមបណ្តាផែនការងារចំណុះស្នងការដ្ឋាន ចំនួន ២៧ នាក់ (ស្រី ៧ នាក់) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ស៊ុន ឃៀម ស្នងការរងផែនការងារសេនាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង ។
ទីកន្លែង : សាលប្រជុំតូច នៃស្នងការដ្ឋាននគរបាលខេត្ត។
ថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦
























