លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំលោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក និងលោក ឃួន គឹមសុង អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ចូលរួមកិច្ចប្រជុំលើការចរចារសងសំណងការ ខូចខាតករណីសាឡង់បូមខ្សាច់រសាត់មកបុកជើងស្ពានកោះកុងកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលមានតំណាងមកពីក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូន ព្រមទាំងម្ចាស់សាឡង់។
ជាលទ្ធផលម្ចាស់សាឡង់យល់ព្រមសងទៅតាមការកណត់របស់ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការ និងដឹកជញ្ជូន។
នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០
ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
វេលាម៉ោង២:០០នាទីរសៀល





