/ / /

លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមការចុះស្ទង់មតិជាមូលដ្ឋាននៃការប៉ាន់ប្រមាណអំពីតម្រូវការនៃបន្ទប់ថែទាំកុមារនៅកន្លែងឡើងត្រី សម្រាប់ផែនេសាទ

វេលាម៉ោង ៩៖០០ នាទីព្រឹក លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមការចុះស្ទង់មតិជាមូលដ្ឋាននៃការប៉ាន់ប្រមាណអំពីតម្រូវការនៃបន្ទប់ថែទាំកុមារនៅកន្លែងឡើងត្រី សម្រាប់ផែនេសាទចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ក្រោមគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព SCMF ដែលមានអ្នកចូលរួមសរុបចំនួន ១៣នាក់ ស្រី ១០នាក់។  

និងពេលរសៀល នៅផែនេសាទកោះខ្យង ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ១៣នាក់ ស្រី ០៩នាក់។

ថ្ងៃព្រហស្បតី ១៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦

ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    14/08/2026

    លោកស្រី នង ម៉ារី អនុប្រធានមន្ទីរកិច្ចការនារីខេត្ត ព្រមទាំងមន្ត្រី ០២រូប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ។

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    14/08/2026

    លោក អុិន ណែត មន្រ្ដីខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួម និងសម្របសម្រួលកិច្ចប្រជុំពិនិត្យផែនការគ្រប់គ្រង ផ្ទៀងផ្ទាត់ផែនទីទីតាំងធ្វើវារីវប្បកម្ម កន្លែងអភិរក្សជលផលដែលបានពិភាក្សារួច ដើម្បីដាក់ជូនអាជ្ញាធរ ជំនាញ និងអ្នកពាក់ព័ន្ធនៅសហគមន៍នេសាទជ្រោយប្រស់ នៃគម្រោងជលផលសមុទ្រនិងតំបន់ឆ្នេរប្រកបដោយចីរភាព SCMF

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    14/08/2026

    លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការណជាមួយអង្គការ Save the children ចូលរួមជាគណៈកម្មការ ជ្រើសរើសកសិករគម្រូអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាត ក្នុងគម្រោង Growth 

  • រដ្ឋបាលស្រុកស្រែអំបិល/
    14/08/2026

    លោក សុខ ភែន ស្មៀនឃុំដងពែង លោក ថន ហាប់ ជំនួយការរដ្ឋបាលឃុំដងពែង ជាមន្រ្តីទទួលបន្ទុកការងារព័ត៌មានវិទ្យា បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិ ជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខា រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ អធិការដ្ឋាននគរបាលក្រុង ស្រុក បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    14/08/2026

    លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំលោក ឃិន វិសាល ស្មៀនឃុំ លោក នួន នឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចូលរួមក្នុងវគ្គបណ្តុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រង សាធារណមតិ

  • មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ/
    14/08/2026

    លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត បានអញ្ជើញស្វាគមន៍ លោក អ៊ូច សោភ័ណ្ឌ ប្រធានប្រតិភូ តំណាងអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចូលរួមក្នុងកិច្ចប្រជុំពិនិត្យពិភាក្សា និងប្រមូលធាតុចូលលើការរៀបចំក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានី ខេត្ត