ស្រុកកោះកុង ៖ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង បានដឹកនាំលោកនាយករដ្ឋបាលស្រុក និងប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់ អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពីការងារពត៌មានវិទ្យា ការគ្រប់គ្រងសាធារណៈមតិ ជូនថ្នាក់ដឹកនាំ និងមន្រ្តីទទួលបន្ទុកព័ត៌មានវិទ្យា ក្នុងខេត្តកោះកុង ក្រោមអធិបតីភាពលោក ឈិត រតនៈ អភិបាលរងខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង។







