លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំ មន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យាសង្កាត់ដងទង់ ចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពីការងារព័ត៌មានវិទ្យា និងការគ្រប់គ្រងសាធារណមតិជូនថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុកព័ត៌មានវិទ្យា សម្រាប់រដ្ឋបាលខេត្ត មន្ទីរ អង្គភាព សាខារដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងអធិការដ្ឋាន នគរបាលក្រុង ស្រុក បញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង ស្រុក និងប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ក្នុងខេត្តកោះកុង ក្រោមអធិបតីភាព លោក ឈិត រតន: អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង។ នៅសាលមហោស្រពខេត្តកោះកុង។
វេលាម៉ោង ៨៖០០នាទីព្រឹក
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់






