មន្ទីរធម្មការនិងសាសនាខេត្តកោះកុង សូមថ្លែងអំណអគុណ ចំពោះលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ដែលបានជួយឧបត្ថម្ភ រថយន្តមួយគ្រឿងសម្រាប់ជាមធ្យោបាយធ្វើដំណើរ ទៅមក ការស្នាក់នៅ និងហូបចុកចំនួន២ថ្ងៃ ព្រមទាំងឧបត្ថម្ភបច្ច័យបន្ថែមចំនួនម្នាក់៥០,០០០៛ សរុបថវិកាចំនួន ១,០០០,០០០ រៀលគត់ (មួយលានរៀលគត់) បន្ថែមទៀត សម្រាប់ការអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាលជា មួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី១១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៦:០០នាទីព្រឹក នៅសាលវិទ្យាស្ថានជាតិអប់រំ។
សូមប្រសិទ្ធពរជ័យសិរីសួស្តីគោរពជូនលោកជទាវ សូមលោកជំទាវសមប្រកបនូវពុទ្ធពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈកុំបីឃ្លៀងឃ្លាតឡេីយ ។


