/ / /

ពិធីសំណេះសំណាល សួរសុខទុក បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួច នៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ

លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកបូទុមសាគរ លោក ក្រូច បូរីសីហា អភិបាលរង សមាជិកក្រុមប្រឹក្សាស្រុក នាយករងរដ្ឋបាលស្រុក អនុប្រធានការិយាល័យសាលាស្រុក លោកមេបញ្ជាការកងកំលាំងទាំងបី ជំទប់ទី១ ឃុំថ្មស នឹងមន្ត្រីសាលាស្រុក អញ្ជើញចុញសំណេះសំណាល សួរសុខទុក បងប្អូនប្រជាពលរដ្ឋ បន្ទាប់ពីបុណ្យភ្ជុំបិណ្ឌរួច នៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដោយទទួលយកនៅ សំណូមពរ បញ្ហាប្រឈម បញ្ហាអនាម័យ សំរាម នឹងរកដំណោះស្រាយ ជូនពួតគាត់ អ្នកចូករួមសរុប ១៤៥ នាក់ ស្រី ៩០ នាក់

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    13/03/2026

    លោកស្រីគ្រូពេទ្យ ប៉ែន អ៊ុងវីរ៉ា អនុប្រធាន​មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញចូលរួមពិធីប្រគល់ – ទទួល ឱសថ សម្ភារ និងបរិក្ខារវេជ្ជសាស្ត្រ សម្រាប់ប្រជាពលរដ្ឋរងគ្រោះនៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ដែលជាអំណោយរបស់អង្គការសុខភាពពិភពលោក ជូនក្រសួងសុខាភិបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង លោកស្រីវេជ្ជបណ្ឌិត Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា។ សម្ភារៈជំនួយដែលបានផ្តល់រួមមាន ឧបករណ៍សង្គ្រោះបន្ទាន់ និងវះកាត់ (TESK) កញ្ចប់សង្គ្រោះបន្ទាន់ (IEHK) ព្រមទាំងឱសថ និងសម្ភារៈ វេជ្ជសាស្ត្រចាំបាច់ផ្សេងៗ ដើម្បីគាំទ្រមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងការផ្តល់សេវា ព្យាបាល និងរក្សាបន្តសេវាសុខាភិបាលចាំបាច់សម្រាប់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។

  • រដ្ឋបាលស្រុកស្រែអំបិល/
    13/03/2026

    លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរបស់រដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារចំបាច់មួយចំនួន

  • ហេង គីមឆន/
    13/03/2026

    លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងជាប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាខេត្ត គណៈកម្មាធិការសាខាខេត្ត ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ព្រះអនុគណស្រុក សប្បុរសជន ភ្ញៀវកិត្តិយស បាននិមន្ត និងអញ្ជើញជួបសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ ស្រ្តីសម្រាលកូនចំនួន ៣០នាក់ និងគ្រួសារចាស់ជរាងាយរងគ្រោះចំនួន ៨០នាក់ សរុប ១១០នាក់ ក្នុងទិវាជាតិសុខភាព មាតា ទារក និងកុមារ ក្រោមប្រធានបទ “រួមគ្នាលើកកម្តស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុងបរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារកមានសុខភាពល្អ” នៅស្រុកបូទូមសាគរ ខេត្តកោះកុង

  • ហេង គីមឆន/
    13/03/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាថ្នាក់ជាតិផ្សព្វផ្សាយអនុក្រឹត្យស្តីពីការគ្រប់គ្រងទារកដ្ឋាន រៀបចំដោយក្រសួងអប់រំយុវជន និងកីឡា

  • រដ្ឋបាលស្រុកថ្មបាំង/
    12/03/2026

    ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំតាទៃលើ បានចុះល្បាតក្នុងមូលដ្ឋាន ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព

  • ហេង គីមឆន/
    13/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសាខាជុំវិញខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធ