/ / /

ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ អនុគណស្រុកស្រែអំបិល តំណាងព្រះទីធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងលោក គង់ សារ៉ាវុឌ្ឍ ព្រមទាំងភរិយា ឧបត្ថម្ភទឹកបរិសុទ្ធ ៥០កេស និងទឹកផ្លែឈើ ០៤កេស ជូនរដ្ឋបាលស្រុកស្រែអំបិល សម្រាប់រៀបចំមីទ្ទិញ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២០

ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ៣:០០ នាទីរសៀល ព្រះព្រហ្មកេស ហេង ប៊ុនសាម ព្រះសមុហ៍ធរ អនុគណស្រុកស្រែ និងជាព្រះចៅអធិការវត្តអង្គរភ្នំខ្លុង តំណាងព្រះទីធម្មាភិបាល លី វិចិត្រ ព្រះបាឡាត់គណខេត្តកោះកុង និងជាព្រះគ្រូចៅអធិការវត្តរស្មីសាមគ្គីគិរីទ័ពជាង និងលោក គង់ សារ៉ាវុឌ្ឍ ព្រមទាំងភរិយា បានដឹកនាំសមាជិក សមាជិកា សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកោះកុង ដោយមានការចូលរួមពីលោកនាយប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំស្រែអំបិល និងកងរាជអាវុធហត្ថស្រុកស្រែអំបិល បានឧបត្ថម្ភទឹកបរិសុទ្ធ ៥០កេស និងទឹកផ្លែឈើ ០៤កេស ជូនរដ្ឋបាលស្រុកស្រែអំបិល សម្រាប់រៀបចំមីទ្ទិញ អបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៦៧ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ២០២០ នៅសាលាស្រុកស្រែអំបិល ខេត្តកោះកុង។

រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរព្រះគុណ និងអរគុណ និងសូមប្រគេនពរ និងជូនពរ ព្រះទីធម្មាភិបាល លី វិចិត្រ, ព្រះព្រហ្មកេស ហេង ប៊ុនសាម, លោក គង់ សារ៉ាវុឌ្ឍ និងភរិយា ព្រមទាំង ព្រះតេជគុណ លោក លោកស្រី សមាជិក សមាជិកា សាខាសមាគមសិស្សនិស្សិតបញ្ញវន្តក្មេងវត្តខេត្តកោះកុង ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក ទុំ នី អភិបាលស្ដីទីស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការដាក់ឱ្យប្រើប្រាស់លេខកូដសេវាថ្មីសម្រាប់កម្រងសេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • ហេង គីមឆន/
    25/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីពិនិត្យអំពីការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ធ្វើយ៉ាងណាជំរុញបន្ថែមឱ្យការងារទទួលបានលទ្ធផលល្អប្រសើរ

  • ហេង គីមឆន/
    25/05/2026

    លោកឧត្តមសេនីយ៍ទោ គង់មនោ ស្នងការនគរបាលខេត្តកោះកុង ដឹកនាំលោកស្នងការរង និងនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធព្រមទាំងលោកអធិការនគរបាលក្រុង ស្រុកទាំង៧ អញ្ជើញចូលរួមពិធីផ្សព្វផ្សាយសេចក្ដីណែនាំលេខ ០៧៤ ស.ណ.ន ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ស្ដីពីការផ្សព្វផ្សាយព័ត៌មានសន្តិសុខសណ្តាប់ធ្នាប់