លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយលើការលើកស្លាកយីហោ អាហ្វីស និងផ្ទាំងប៉ាណូ ដែលបានបំពាក់នៅក្នុងខេត្ត ក្រុង ស្រុក ដើម្បីឱ្យមកស្នើសូមច្បាប់បន្ត និងសូមថ្មី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក ឈិត រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ តំណាង មន្ទីរព័ត៌មាន មន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរវប្បធម៌ និងវិចិត្រសិល្បះ រដ្ឋបាលក្រុង ស្រុក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការសាលខេត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំ (ក) សាលាខេត្តកោះកុង។
ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦




