រដ្ឋបាលឃុំកោះស្ដេច ទទួលបានអណ្ដេីកសមុទ្រមួយក្បាលប្រភេទក្រាស (Eretmochelys imbricata) និងព្រលែងចូលសមុទ្រវិញ មានទំងន់ ២៦ គីឡូ ក្រាម ទំហំស្នូកបណ្ដោយ ៧២សង់ទីម៉ែត្រ និងទទឹង ៦២សង់ទីម៉ែត្រ បានពីអ្នកនេសាទឈ្មោះ ផាត ហេន ដែលនេសាទបានដោយចៃដន្យ ហេីយបានធ្វេីការទំនាក់ទំនងមករដ្ឋបាលឃុំដេីម្បីប្រគល់ជូន ក្រោយពីបានពិនិត្យរួចក្រុមការងារបានរៀបចំធ្វើការលែងទៅសមុទ្រវិញដោយមានការចូលរួមពីអាជ្ញាធរភូមិឃុំ សមាជិកគណៈកម្មការសហគមន៍នេសាទ សិស្សានុសិស្សសាលាបឋមកោះស្ដេច និងតំណាងកោះស្ដេចរីសត។ រដ្ឋបាលឃុំ សូម ថ្លែងអំណរគុណដល់អ្នកនេសាទ និងប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមថែរក្សាការពារធនធានជីវចម្រុះ និងប្រភេទសត្វសមុទ្រងាយរងគ្រោះរបស់យេីង។ រដ្ឋបាលឃុំ សង្ឃឹម ថាបងប្អូននឹងនៅតែបន្តសកម្មភាពដ៍មានតម្លៃនេះបន្តទៀត។






ថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦
August 3, 2026
