/ / /

មន្ទីរបរិស្ថានខេត្តកោះកុង បើកវគ្គបណ្តុះបណ្តាលស្តីពី «ការកត់ត្រា និងស៊ើបអង្កេតបទល្មើសធនធានធម្មជាតិ ការសំអាងភស្តុតាង និងបទល្មើសសម្អាតប្រាក់ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ»

មន្ទីរបរិស្ថានខេត្តកោះកុង បានបើកវគ្គបណ្តុះបណ្តាលស្តីពី «ការកត់ត្រា និងស៊ើបអង្កេតបទល្មើសធនធានធម្មជាតិ ការសំអាងភស្តុតាង និងបទល្មើសសម្អាតប្រាក់ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ» ក្រោមអធិបតីភាព ឯកឧត្តម ថៃ ចន្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ លោក ជិន ថាវរ៉ូ ប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ និងលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង។ ក្នុងឱកាសនោះ លោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកោះកុង បានធ្វើបទបង្ហាញអំពីបច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់។ វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីមន្ត្រីមន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្សមកពីខេត្តចំនួន៧ និងអ្នកចូលរួមសរុបចំនួន ៤៣នាក់។

ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីយន្តការដោះស្រាយបណ្តឹងតវ៉ា និងសមភាពយេនឌ័រ ក្នុងក្របខណ្ឌគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

  • មន្ទីរបរិស្ថាន/
    31/07/2026

    មន្ទីរបរិស្ថានខេត្តកោះកុង សហការជាមួយក្រសួងបរិស្ថាន ចុះពិនិត្យទីតាំងអនុវត្តគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/07/2026

    លោកស្រី អ៉ិន សុភី អភិបាលរងស្រុក និងជាអនុប្រធានគណកម្មាការលទ្ធកម្មស្រុកបូទុមសាគរ បានដឹកនាំសមាជិក គណៈកម្មាការលទ្ធកម្ម ចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសារធារណៈបច្ចុប្បន្នកម្មឆ្នាំ២០២៥-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ តាមរយៈប្រព័ន្ធអនឡាញ(Zoom Meeting)

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/07/2026

    លោកស្រី អ៉ិន សុភី អភិបាលរង នៃគណៈអភបាលស្រុកបូទុមសាគរ បានអញ្ជេីញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធតាមដានថវិកា -ឃុំ/សង្កាត់ នៅសាលប្រជុំ(ខ) សាលាស្រុកបូទុមសាគរ

  • ហេង គីមឆន/
    31/07/2026

    លោក សុខ ចេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង និងក្រុមការងារខេត្តនាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា ចំនួន ២វត្ត គឺនៅវត្ដសិលាមរកត៌ (វត្តភ្នំក្រុង) និងវត្តគិរីមរកត៌( វត្តព្រែកខ្សាច់) ដែលស្ថិតក្នុងឃុំព្រែកខ្សាច់ ស្រុកកោះកុង ខេត្តកោះកុង

  • ហេង គីមឆន/
    31/07/2026

    សេចក្តីជូនដំណឹង ស្តីពីការពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ (មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម) ក្នុងពេលនិងក្រោយពេលគ្រោះទឹកជំនន់