/ / /

ល្ងាចថ្ងៃឧបោសថ១៥កើតខែទុតិយាសាឍ ជាថ្ងៃសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងពិធីចូលព្រះវស្សា ព.ស.២៥៧០ គ.ស.២០២៦ សកម្មភាពខ្លះដែលថ្នាក់ដឹកនាំមន្ទីរធម្មការនិងសាសនាខេត្តកោះកុង និងមន្ត្រីចូលរួមសម្របសម្រួលតាមបណ្តាវត្តរួមមាន៖​ វត្តជោតញ្ញាណ វត្តទេពនិមិត្ត វត្តអម្ពទិយារាម វត្តមណ្ឌលសីមារាម និងសមុទ្ទារាម

ល្ងាចថ្ងៃឧបោសថ១៥កើតខែទុតិយាសាឍ ជាថ្ងៃសូត្រមន្តចម្រើនព្រះបរិត្ត ក្នុងពិធីចូលព្រះវស្សា ព.ស.២៥៧០ គ.ស.២០២៦ សកម្មភាពខ្លះដែលថ្នាក់ដឹកនាំមន្ទីរនិងមន្ត្រីចូលរួមសម្របសម្រួលតាមបណ្តាវត្តរួមមាន៖​ វត្តជោតញ្ញាណ វត្តទេពនិមិត្ត វត្តអម្ពទិយារាម វត្តមណ្ឌលសីមារាម និងសមុទ្ទារាម ។

ក្នុងពិធីនេះ វត្តទាំងឡាយបានរៀបចំ ទៅតាមបវេណីពុទ្ធប្បញ្ញាត្តិ ដោយមានពិធី ដង្ហែរទៀនព្រះវស្សា ផ្កាភ្ញី សំពត់ងូតទឹកភ្លៀង បំបួសកុលបុត្ត ជាសាមណេរ នមស្ការថ្វាយបង្គំព្រះរតនត្រៃ សមាទានសីល ចម្រើនព្រះបរិត្ត វេរទៀនព្រះវស្សា ប្រទានធម្មទេសនា ជាដើម។

នៅទីបញ្ចប់កម្មវិធី មានការលើកយកនូវមហាកុសលផលបុណ្យកើតពីពុទបូជា ធម្មបូជា និងសង្ឃបូជា ឧទ្ទិសថ្វាយប្រគេននិងជូន ចំពោះព្រះវិញ្ញាណក្ខន្ធ សម្ដេចព្រះមហាសង្ឃរាជ សម្ដេចព្រះសង្ឃរាជ សម្ដេចព្រះសង្ឃនាយ សម្ដេច ព្រះរាជាគណៈ ព្រគ្រូឋានានុក្រម ព្រះមេគណ ព្រះអនុគណ ព្រះគ្រូចៅអធិការ ព្រះភិក្ខុ សាមណេរ អតិតព្រះមហាក្សត្រ មហាក្សត្រយានី ព្រះរាជវង្សានុវង្ស បុព្វការីជន មន្រ្តីរាជការ វិរៈជនអ្នកស្នេហាជាតិ វិរៈកងទ័ព នាយទាហានពលទាហាន នគបាលជាតិ ជាដើម សូមបានបដិសន្ធិវិញ្ញាណក្នុងសុគតិភព ។

និងបានសូត្រធម៌បួងសួង សូមសុខចម្រើន កើតមានដល់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត រៀងៗខ្លួន និងប្រជនទូទាំងខេត្តកោះកុង ក៏ដូចជាទូទាំងព្រះរាជាណាចក្រកម្ពុជា សូមឱ្យទទួលបានសុខសន្តិភាព ក្រោមគោលនយោបាយដឹកនាំដ៏ខ្ពងខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាណាចក្រកម្ពុជា ស្ថិតក្រោមម្លប់ពោធិបរមីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាអមត។

ក្នុងនោះដែ ព្រះករុណាព្រះសង្ឃ ក៏សូមសូត្រធម៌ជូនពរជ័យសិរីមង្គល ជូនដល់កងទ័ពដែលបាននឹងកំពង់ឈរជើងការពារតាមបន្ទាត់ព្រំដែន សូមឱ្យទទួលបានជោគជ័យ សុខភាពល្អ បរិបូរដោយកម្លាំងក្លាំខ្លា ឈ្នះអស់សត្រូវ គ្រប់ទិទី ៕

ថ្ងៃពុធ ១៥ កើត ខែទុតិយសាឍ ឆ្នាំមមី អដ្ឋស័កព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    29/07/2026

    គណៈកម្មការហិរញ្ញប្បទានមន្ទីរពេទ្យបង្អែកខេត្តកោះកុង រៀបចំកិច្ចប្រជុំប្រចាំខែកក្កដា ឆ្នាំ២០២៦។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    29/07/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលក្រុង ប្រចាំខែកក្កដា ឆ្នាំ២០២៦

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    29/07/2026

    លោក ប្រាក់ គឿន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងខេមរភូមិន្ទ និងក្រុមការងារ បានចុះជួយគាំទ្រសាលាគោលដៅស្តង់ដាសាលារៀនគំរូ ឆមាសទី២ ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកថ្មបាំង/
    29/07/2026

    លោក ផេង ផល អភិបាលស្ដីទីស្រុកថ្មបាំង អញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីប្រព័ន្ធតាមដានថវិកាឃុំសង្កាត់

  • ហេង គីមឆន/
    29/07/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ បានអញ្ជើញ ដឹកនាំមន្ត្រីផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំ​ខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្តរបស់ការិយាល័យ

  • ហេង គីមឆន/
    29/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានដង្ហែទៀនព្រះវស្សា ទៅវេរប្រគេនព្រះសង្ឃគង់ វត្តពោធិគិរីមនោរម្យ(ហៅវត្តតាតៃភូមិដូង) ស្ថិតនៅភូមិវត្តកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង