ស្រុកកោះកុង៖ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក សាង ស៊ីណេត អភិបាលរងស្រុក និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ស្រុកកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារក្របខ័ណ្ឌនៃកិច្ចសហការរវាងក្រុមការងារទី២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តទាំង៤ ពាក់ព័ន្ធនឹងបទល្មើសការឆបោកតាមប្រព័ន្ធអនឡាញ(Online) ក្រោមអធិបតីភាព ឯកឧត្តម យ៉េត វីណែល អនុប្រធានលេខាធិការដ្ឋាន(គ.ប.ឆ.ប) និងជាប្រធានក្រុមការងារទី ២ នៃក្រុមការងារចម្រុះចំណុះលេខាធិការដ្ឋាន(គ.ប.ឆ.ប) តាមរយៈប្រព័ន្ធ (Zoom) ដែលប្រព្រឹត្តនៅសាលប្រជុំ(ក)សាលាខេត្តកោះកុង ។




