ស្រុកកោះកុង ៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុកកោះកុង តំណាងលោក សុវណ្ណ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកកោះកុង បានអញ្ជើញចូលរួមវេទិកា ស្តីពីភាពជាដៃគូររវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល(លើកទី៧) ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធ (Zoom) នៅសាលប្រជុំសាលាស្រុកកោះកុង ។





