…………………………………………..
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំរួមមាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ មន្ត្រីប៉ុស្តិ៍នគរបាល មេភូមិតានី មេភូមិកៀនក្រឡាញ់ និងប្រជាពលរដ្ឋ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីលោក ហុន ខូវ អនុប្រធានការិយាល័យនគររូបនីយកម្ម សំណង់និងសូរិយោដីស្រុក ចុះទៅណែនាំនិងហាមឃាត់ឈ្មោះហ៊ុយ គីមហុង ជាម្ចាស់ផ្ទះបានយកគ្រឿងចក្រឈូសឆាយលុបប្រឡាយគន្លងទឹកហូរដែលក្រុមការងាររបស់រដ្ឋបាលឃុំបានជួលគ្រឿងចក្រកាយសងខាងផ្លូវសម្រាប់ឲ្យទឹកហូរកុំឲ្យហូរច្រោះមករកផ្លូវ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នៅវេលាម៉ោង៨:៣០នាទីព្រឹក ឈ្មោះ ហ៊ុយ គីមហុង បានយកគ្រឿងចក្ររបស់គាត់ឈូសឆាយដីលប់ប្រឡាយគន្លងទឹកហូរ ប្រមាណ៤០ម៉ែត្រ ពីផ្លូវជាតិចុះមក ក្រោយពីសម្របសម្រួលនឹងណែនាំរួចមកឈ្មោះ ហ៊ុយ គីមហុង បានធ្វើតាមការណែនាំរបស់អជ្ញាធរនឹងកាយប្រឡាយតាមគន្លងផ្លូវឡើងវិញនឹងបានចុះហត្ថលេខាលើកំណត់ហេតុ ។ទីតាំងស្ថិតនៅភូមិតានី និងភូមិកៀនក្រឡាញ់ ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
…………………………………………..
ថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
JULY 26,2026





