ថ្ងៃសុក្រ ៦រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា បានរៀបចំកិច្ចប្រជុំរបស់គណៈកម្មាធិការប្រតិបត្តិសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត កោះកុង ក្រោមអធិបតីភាពលោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និងជាប្រធានសមាគមក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ខេត្តកោះកុង និងមានរបៀបវារៈដូចខាងក្រោម ៖
១.ពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ ២០២០
២.ពិភាក្សា និងកំណត់ការចុះប្រកាសសាខាសមាគមតាមបណ្ដាលក្រុង ស្រុក អោយចប់ក្នុងខែវិច្ឆិកា ឆ្នាំ២០២០
៣.បញ្ហាផ្សេងៗ