លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោក ពេជ្រ សិលា អភិបាលរងស្រុក បានអញ្ជើញចូលរួមសិក្ខាសាលា ស្តីពី«ការចែករំលែកបទពិសោធរបស់អាជ្ញាធរមូលដ្ឋានក្នុងការកសាងអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល»ក្រោមសហអធិបតីភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
នៅអគារ “S” នៃទីស្ដីការក្រសួងមាហាផ្ទៃ រាជធានីភ្នំពេញ ។
ថ្ងៃព្រហស្បតិ៍ ៩កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង៧:៣០នាទីព្រឹក






