រដ្ឋបាលសង្កាត់ដងទង់ បានរៀបចំកិច្ចប្រជុំគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមារសង្កាត់ដងទង់ (គ.ក.ន.ក) ប្រចាំខែកក្កដា ឆ្នាំ២០២៦ ដឹកនាំដោយ លោក លឹម ឌី ប្រធានគណ:កម្មាធិការ។
របៀបវារ:នៃកិច្ចប្រជុំមានដូចខាងក្រោម៖
១- ពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែកក្កដា ស្ដីពីការអនុវត្តការងារសេវាសង្គម និងការងារអាហារូបត្ថម្ភ
២- ពិនិត្យ និង អនុម័ត លើរបាយការណ៍ប្រចាំខែកក្កដា ស្ដីពីការអនុវត្តថវិកាសេវាសង្គម
៣- ពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមនានាដែលពាក់ព័ន្ធនឹងការងារសេវាសង្គម
៤- ពិភាក្សា និងអនុម័ត លើផែនការការងារសម្រាប់ខែបន្ទាប់។
សមាសភាពចូលរួមប្រជុំសរុប ១៣នាក់ ស្រី ៧នាក់
វេលាម៉ោង ២:៣០នាទីរសៀល
ថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦
#ប្រភពរដ្ឋបាលសង្កាត់ដងទង់










