/ / /

ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី”ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦” តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត

នៅរសៀលថ្ងៃអង្គារ ៧កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦” សប្ដាហ៍បន្ត តាមប្រព័ន្ធនិម្មិត Zoom ដែលមានសិក្ខាកាមអញ្ជើញចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រឹះស្ថានសុខាភិបាល និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងធ្វើបាឋកថាអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដោយឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី សម្របសម្រួលដោយឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមសាស្ត្រាចារ្យ ឈា ឆវណ្ណ នាយកវិទ្យាស្ថានជាតិសុខភាពសាធារណៈ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការគ្រប់គ្រង និងការបម្រើសេវាសាធារណៈរបស់មណ្ឌលសុខភាពស្រែណូយ នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប។

Oplus_16908288

អត្ថបទផ្សេងទៀត

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    21/07/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    21/07/2026

    សកម្មភាពក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

  • ហេង គីមឆន/
    21/07/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យមើលដំណើរការស្ថាបនាផ្លូវបេតុងអាមេ ចំនួន ១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ទទឹង ៥ ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន ១កន្លែង ដោយប្រើប្រាស់មូលនិធិអភិវឌ្ឍន៍ខេត្ត ស្ថិតនៅភូមិប៉ាក់ខ្លង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    21/07/2026

    លោក ផេង ផល អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បានដឹកនាំ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • រដ្ឋបាលស្រុកថ្មបាំង/
    21/07/2026

    លោក យឹម វិចិត្រ ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកថ្មបាំង អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈនៃអង្គគ្រូបង្រៀន

  • រដ្ឋបាលស្រុកថ្មបាំង/
    21/07/2026

    លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីការបូកសរុបតម្រូវការគម្រោងសកម្មភាព និងចាត់ឥទ្ធិភាពគម្រោងសម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៧-២០២៩