ឯកឧត្តម សុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្តកោះកុង និងជាប្រធានសមាគមន៍សម្ពន្ឋយុវជនមុស្លិមកម្ពុជាខេត្ត ព្រមទាំងអនុប្រធាន បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែក ខេត្តកោះកុង។
ក្នុងឱកាសនោះ ឯកឧត្តម បាននាំយកថវិកាឯកឧត្ដមបណ្ឌិតប្រធានគណៈចលនា ឧបត្ថម្ភចំនួន ៤០០,០០០ រៀល (សែសិបមុឺនរៀល) ដើម្បីជួយសម្រាលបន្ទុក និងជាការលើកទឹកចិត្តដល់អ្នកជំងឺផងដែរ។
ថ្ងៃព្រហស្បតិ៍ ២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦







