លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានអញ្ជើញជាអធិបតីភាព ក្នុងពិធី សំណេះសំណាល ជាមួយនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកោះកុង និងយោធិនសោធននិវត្ត ក្នុងឱកាស អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ ( ១៤ កក្កដា ១៩៩៣~១៤ កក្កដា ២០២៦ )។
ពិធីនេះផងដែរប្រព្រឹត្តទៅនៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី មេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរទាំង៧ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ នាយ-នាយរងការិយាល័យនិងជំនួយការ មេបញ្ជាការកងអនុសេនាធំចល័តនិងសមាជិក សរុបចំនួន ១១៨នាក់ ក្នុងនោះ យោធិនសោធននិវត្តន៍ និងគ្រួសារចំនួន១១នាក់ និងយុទ្ធមិត្ត១៩៧៨ចំនួន០៥នាក់(នាយទាហាន ចំនួន៩៣នាក់ នាយទាហានរងចំនួន២៥នាក់)នារីចំនួន០៦នាក់។
ក្នុងឱកាសសំណេះសំណាលជាមួយនិវត្តជន លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនយោធិនសោធននិវត្តន៍ និងគ្រួសារទាំង១៦នាក់ ក្នុងម្នាក់ៗទទួលបាន ÷
១.អង្ករ ចំនួន ០១ ការុង = ២២គីឡូក្រាម
២.ទឹកក្រូច ចំនួន០១ កេស
៣.ត្រីខកំប៉ុង ចំនួន ០១យួរ
៤.ទឹកសុទ្ធ ចំនួន ០១ កេស
៥.មុី ចំនួន ០២ កេស
៦.ថវិកា ចំនួន ១០០,០០០រៀល ផងដែរ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថទាំងអស់ ជាពិសេសតែងតែយកចិត្តទុកដាក់ឲ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនជួបការលំបាក យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានលើកឡើងបន្តថា ការចុះជួយ និងសួរសុខទុក្ខមិនចំពោះ តែយោធិនសោធននិវត្តន៍ ពិការ និងគ្រួសារ ពលីមរណៈ ប៉ុណ្ណោះទេ បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកខ្វះខាត កងរាជអាវុធហត្ថតែងតែចូលរួមយ៉ាងសកម្ម ក្នុងការជួយឧបត្ថម្ភ និងជួយសង្គ្រោះ ដល់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាកផងដែរ។
ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦






































