/ / /

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្តីពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងស្វែងរុករកប្រេង និងឧស្មន័នៅដែនគោក(ដំណាក់កាលខួង)

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្តីពីរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញសម្រាប់គម្រោងស្វែងរុករកប្រេង និងឧស្មន័នៅដែនគោក(ដំណាក់កាលខួង)នៅប្លុក៨ (ខេត្តព្រះសីហនុ ចំនួន ២រណ្តៅ, ខេត្តកោះកុង ១រណ្តៅ និងខេត្តកំពង់ស្ពឺ១រណ្តៅ) ដោយក្រុមហ៊ុន EnnerCam Resous Co.Ltd(ប្រទេសកាណាដា) នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពឯកឧត្តម ជា ស៊ីណា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
កិច្ចប្រជុំខាងលើទទួលបានលទ្ធផលដូចខាងក្រោម :
១-ក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍បន្ថែម(ទីតាំង រៀបចំរបងការដ្ឋាន ជីកប្រឡាយជុំវិញដី បញ្ជាក់ពីចំនួនការប្រើសារធាតុគីមីតាមរណ្តៅនីមួយៗ និងការប្រើប្រាស់ទឹក)
២-បញ្ជាក់ចម្ងាយពីសាលារៀន និងផ្ទះប្រជាពលរដ្ឋ
៣-បញ្ចូលបន្ថែមផែនការ ការពារបរិស្ថានមុនពេលបើកការដ្ឋាន និងក្រោយការបិទការដ្ឋាន
៤-ក្រុមហ៊ុនត្រូវដោះស្រាយផលប៉ះពាល់ដីធ្លី ឱ្យបានរួចរាល់មុនអនុវត្តគម្រោង
៥-ក្រុមហ៊ុនត្រូវផ្សព្វផ្សាយពីគម្រោងឱ្យបានទូលំទូលាយ
៦-ក្រុមហ៊ុនត្រូវវិភាគសាធាតុដែលខួងចេញមក។
ថ្ងៃអង្គារ ១៥រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/07/2026

    រដ្ឋបាលឃុំកោះស្ដេច បានចូលរួមបុណ្យសពលោកយាយ ពៅ ពិផល អាយុ ១០០ឆ្នាំ ដែលបានទទួលមរណៈភាពដោយសាររោគាពាធ ស្ថិតនៅភូមិព្រែកស្មាច់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/07/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ និងលោក ហេង នាង ប្រធានការិយាល័យប្រជាពលរដ្ឋ ព្រមទាំង លោក ខេង គង់ អភិបាលរងស្រុក លោកនាយករដ្ឋបាលសាលាស្រុក ប្រធានការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបូទុមសាគរ បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្ដីពីការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈប្រព័ន្ធZoom

  • រដ្ឋបាលស្រុកថ្មបាំង/
    15/07/2026

    លោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីការផ្តល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    15/07/2026

    លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈអភិបាលពិភាក្សាការងារចាំបាច់មួយចំនួន

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    15/07/2026

    លោកស្រី ហេង សុភី សមាជិកក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ និងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយប្រកាសអន្តរក្រសួង ស្ដីពី«ការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ»

  • ហេង គីមឆន/
    15/07/2026

    កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្រែអំបិលចំនួន ៤នាក់ ដឹកនាំដោយលោកវរសេនីយ៍ត្រី អុល ខៃ មេបញ្ជាការស្រុក​ បានចុះសហការជាមួយគណ:បញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំក្រុមការងារចុះសួរសុខទុក្ខប្រជាពលរដ្ឋ និងនាំយកគ្រឿងឧបភោគជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទឹកជំនន់លិច ចំនួន ១៣៦គ្រួសារ ស្ថិតនៅចំណុចគងឆា ឃុំជីខលើ និងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង