លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុង“ទិវាប្រជាជនពិភពលោកលើកទី៣៧” ដើម្បីលើកកម្ពស់សក្តានុពលប្រជាជនវ័យក្មេង ឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព
នៅសាលាភូមិន្ទរដ្ឋបាល ក្រសួងផែនការ បានរៀបចំពិធីអបអរសាទរ “ទិវាប្រជាជនពិភពលោកលើកទី៣៧ (១១ កក្កដា)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងភ្ញៀវកិត្តិយសជាច្រើនរូប រួមមាន៖ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិ ស្តីពីប្រជាជននិងអភិវឌ្ឍន៍, លោកស្រី សាន់ដ្រា ប៊ឺនក្លៅ (Sandra Bernklau) តំណាងអង្គការ UNFPA ប្រចាំកម្ពុជា, តំណាងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា, តំណាងដៃគូអភិវឌ្ឍន៍នានា, តំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត, ប្រធានមន្ទីរផែនការរាជធានី-ខេត្ត, អង្គការសង្គមស៊ីវិល និងសិស្សមន្ត្រីក្រមការនៃសាលាភូមិន្ទរដ្ឋបាល។
ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦















