លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល លោកប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡាស្រុក និងនាយកសាលាបឋមសិក្សាស្រែអំបិល លោកនាយកបឋមសិក្សាអង្គរភ្នំខ្លុង បានអញ្ជើញចូលក្នុងពិធីប្រកាសជ័យលាភីអង្គ ភាពផ្តល់សេវាគំរូក្នុងវិស័យអប់រំនិងសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. ដែលប្រព្រឹត្តទៅនៅសាលមហោស្រព នៃមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
……………………
ថ្ងៃចន្ទ ១៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦










