លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរស្តីទី បានអញ្ជើញចូលរួមក្នុង «កិច្ចប្រជុំសាមញ្ញលើកទីលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងលោក លោកស្រីអភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាព ព្រមទាំងមន្រ្តីពាក់ព័ន្ធផងដែរ។
ថ្ងៃព្រហស្បតិ៍ ១០រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦
ប្រភពរូបភាព៖ #រដ្ឋបាលខេត្តកោះកុង













