/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ អ្នកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួន ជាមួយរដ្ឋបាលខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ អ្នកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដើម្បីពិភាក្សាការងារមួយចំនួន ជាមួយរដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូនថា ៖ ខេត្តកោះកុង ជាខេត្តដែលមានសក្តានុពល ខ្ពស់លើវិស័យកសិកម្ម ទេសចរណ៍ ឧស្សាហកម្មកែច្នៃ ភស្តុភារកម្ម ពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ រដ្ឋបាលខេត្ត តែងតែយកចិត្តទុកដាក់សម្របសម្រួល និងគាំទ្រដល់អ្នក វិនិយោគ សហគ្រិន និងវិស័យឯកជន តាមរយៈការបង្កើតបរិយាកាសអំណោយផល ការកែលម្អសេវាសាធារណៈ និងការលើកកម្ពស់ភាពជាដៃគូ រវាងរដ្ឋ និងឯកជន។ យើងខ្ញុំជឿជាក់ថា កិច្ចសហការ ជាមួយសមាគមមូលនិធិសម្តេចតេជោ នឹងជួយពង្រឹងសមត្ថភាពសហគ្រាស ក្នុងខេត្ត ឱ្យកាន់តែមានភាពប្រកួតប្រជែង អាចចូលរួមក្នុងខ្សែច្រវាក់តម្លៃ និងពង្រីកទីផ្សារទាំងក្នុង និងក្រៅប្រទេស។ ក្នុងឱកាសនេះ រដ្ឋបាលខេត្ត សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាព និងគម្រោងនានារបស់សមាគម ដែលមានគោលបំណងជួយ ដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសការបណ្តុះបណ្តាល ការពង្រឹងជំនាញ ការផ្តល់ប្រឹក្សា ការច្នៃប្រឌិត និងការស្វែងរកប្រភពហិរញ្ញប្បទាន។
យើងខ្ញុំសង្ឃឹមថា ដំណើរទស្សនកិច្ច និងកិច្ចពិភាក្សានាពេលនេះ នឹងក្លាយជា ចំណុចចាប់ផ្តើម នៃកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងរដ្ឋបាលខេត្ត និងសមាគម ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ឱ្យរីកចម្រើនប្រកបដោយចីរភាព។
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះ ប្រធានក្រុមប្រឹក្សាភិបាល និងប្រតិភូទាំងអស់ និងសូមជូនពរ ឱ្យការបំពេញបេសកកម្ម នៅខេត្តកោះកុង ទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក។
ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    24/08/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • ហេង គីមឆន/
    24/08/2026

    អង្គភាពពន្ធនាគារខេត្តកោះកុង បានប្រជុំកងជួរ គោរពទង់ជាតិ ដើម្បីត្រួតពិនិត្យកម្លាំង និងដាក់ទិសដៅការងារបន្ត ក្រោមការដឹកនាំរបស់លោក ឧត្តម​អគ្គានុរក្សថ្នាក់លេខ៣​ ទេស​ សាឡាត់ អនុប្រធានពន្ធនាគារខេត្ដកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    24/08/2026

    ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ គណ:អភិបាលក្រុង និងមន្រ្តី នៃរដ្ឋបាលក្រុង បានអញ្ជើញចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា រៀងរាល់ព្រឹកថ្ងៃចន្ទ ដើមសប្តាហ៍

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/08/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការសាលាស្រុកស្រែអំបិល បានចូលរួមគោរព ទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

  • ហេង គីមឆន/
    24/08/2026

    នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកោះកុង បានដឹកនាំនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថ ចូលរួមគោរពទង់ជាតិ

  • មន្ទីរសាធារណការ និងដឹកជញ្ជូន/
    23/08/2026

    សកម្មភាពជួសជុល ថែទាំផ្លូវថ្នល់ ដែលអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង