/ / /

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ៤រូប ស្រី ២រូប ចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោមជាតិស្តីពី “គោលនយោបាយជាតិប្រជាជននិងប្រជាសាស្ត្រឆ្នាំ២០២៦” ក្រោមប្រធានបទ៖ ពង្រឹងការវិនិយោគលើយុវជន និងភាពធន់ប្រជាសាស្ត្រ

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ៤រូប ស្រី ២រូប ចូលរួមវគ្គបណ្តុះបណ្តាលមន្ត្រីថ្នាក់ក្រោមជាតិស្តីពី “គោលនយោបាយជាតិប្រជាជននិងប្រជាសាស្ត្រឆ្នាំ២០២៦” ក្រោមប្រធានបទ៖ ពង្រឹងការវិនិយោគលើយុវជន និងភាពធន់ប្រជាសាស្ត្រ ក្រោមអធិបតីភាព ឯកឧត្ដម លេង ផាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ចេង ឡៃ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ដួង ចាន់វាសនា អនុរដ្ឋលេខាធិការ លោក ពៅ ពិសិដ្ឋ អភិបាលខេត្តស្ដីទី និងលោក លោកស្រីប្រធាន មន្ត្រីមន្ទីរផែនការរាជធានី-ខេត្ត ចូលរួមចំនួន៩ រួមមានខេត្តបាត់ដំបង តាកែវ កំពត កោះកុង បន្ទាយមានជ័យ ប៉ៃលិន កំពង់ឆ្នាំង ភ្នំពេញ និងខេត្តពោធិ៍សាត់ ដែលប្រព្រឹត្តរយៈពេល ៣ថ្ងៃ គិតចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅភោជនីយដ្ឋាននិងសណ្ឋាគារច័ន្ទមណ្ណីមណ្ណីច័ន្ទសុខសាន្ត ខេត្តពោធិ៍សាត់។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពមន្ត្រីមន្ទីរផែនការរាជធានី-ខេត្តបន្ថែមទៀត ជាពិសេសការិយាល័យប្រជាជននិងអភិវឌ្ឍន៍ពាក់ព័ន្ធទៅនឹងសូចនាករសំខាន់ៗ ក្នុងការជំរុញការចូលរួមរបស់យុវជន និងពង្រឹងភាពធន់ប្រជាសាស្ត្រ។

ថ្ងៃពុធ ៩រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/07/2026

    លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ឈៀ ស៊ីដារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជា អគ្គលេខាធិការរង អ.ន.ក ក្នុងពិធីវគ្គបណ្តុះបណ្តាល ស្តីពីការងាររដ្ឋបាល និងការងារបេឡាមរណសង្គ្រោះ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ជូនថ្នាក់ដឹកនាំ និងក្រុមការងារ នៃគណៈកម្មាធិការ អ.ន.ក.ខេត្ត ក្រុង ស្រុក និងសាខា អ.ន.ក.ឃុំ សង្កាត់

  • ហេង គីមឆន/
    28/07/2026

    នៅសាលាបឋមសិក្សាទីរួមខេត្ត កម្លាំងផ្នែកជំនាញ នៃអធិដ្ឋាននគរបាលក្រុងខេមរភូមិន្ទ សហការ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុច ដល់ប្អូនៗសិស្សានុសិស្ស

  • រដ្ឋបាលស្រុកបូទុមសាគរ/
    28/07/2026

    លោក ខេង គង់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាស្តីពីការដំឡើងឋានន្តរស័ក្ត និងថ្នាក់ ជូនមន្ត្រីរាជការ និងបុគ្គលិកអប់រំ យុវជន និងកីឡា នៃរដ្ឋបាលស្រុកបូទុមសាគរ សម្រាប់ឆ្នាំ ២០២៦

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុកមណ្ឌលសីមា បានដឹកនាំមន្ត្រីរដ្ឋ បាលស្រុក អាជ្ញាធរឃុំ ភូមិ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមទិវា (កម្ពុជាស្អាតខ្មែរធ្វើបាន) នៅមុខផ្សារភូមិថ្មី ភូមិចាំយាម ឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    27/07/2026

    រដ្ឋបាលស្រុកមណ្ឌលសីមា បានរៀបចំកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តការងារ តួនាទី ភារកិច្ច និងរបៀប របបធ្វើការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    27/07/2026

    កិច្ចប្រជុំស្ដីពីការត្រួតពិនិត្យការអនុវត្តការងារ តួនាទី ភារកិច្ច និងរបៀប របបធ្វើការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ស្រុកមណ្ឌលសីមា