/ / /

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ និងមេភូមិ អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកបច្ច័យជូនគ្រួសារសព ដោយស្ថានភាពគ្រួសារនៃសពមានជីវភាពក្រីក្រ នៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោក លឹម ឌី ចៅសង្កាត់ដងទង់ បានដឹកនាំសមាជិកក្រុមប្រឹក្សាសង្កាត់ និងមេភូមិ អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកបច្ច័យជូនគ្រួសារសពឈ្មោះ កៅ ចន្ធូ ភេទស្រី អាយុ៤០ឆ្នាំ ទទួលមរណភាពដោយរោគាពាធ កាលពីវេលាម៉ោង ១០៖៤០នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦។ ដោយឃើញថាស្ថានភាពគ្រួសារនៃសពមានជីវភាពក្រីក្រ លោក ចៅសង្កាត់បានគៀងគរសប្បុរសជន ជំនួយជាក្ដារមឈូស និងបច្ច័យសរុបចំនួន ៧០០,០០០រៀល (ប្រាំពីររយពាន់ រៀលគត់) រួមទាំងគ្រឿងឧបភោគបរិភោគមួយចំនួនផងដែរ។

គេហដ្ឋាននៃសពស្ថិតនៅភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ថ្ងៃអង្គារ ៨រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦

#ប្រភពរដ្ឋបាលសង្កាត់ដងទង់

អត្ថបទផ្សេងទៀត

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    07/07/2026

    ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦> តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

  • ហេង គីមឆន/
    07/07/2026

    លោកវរសេនីយ៍ទោ ងួន ធឿន នាយសេនាធិការរង និងសហការី បានចូលរួមប្រជុំពិភាក្សាការងារជាមួយគណកម្មការចំពោះកិច្ច ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុយ ហៀង មេបញ្ជាការយោធភូមិភាគទី៣ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ នៅទីបញ្ជាការយោធភូមិភាគទី៣ ក្រុងច្បាមន ខេត្តកំពង់ស្ពឺ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    07/07/2026

    លោក ខេង គង់ អភិបាលរងស្រុក បានដឹកនាំក្រុមការងាររដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំកណ្ដោល ចុះពិនិត្យ និងវាយតម្លៃទីតាំងស្នើសុំអនុញ្ញាតច្បាប់ឈូស ឆាយសម្អាតដីស្ថិតនៅភូមិព្រលាន ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    07/07/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់បទដ្ឋានអប្បបរមាសម្រាប់ការថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដែលស្នាក់នៅក្នុងមជ្ឈមណ្ឌល និងសហគមន៍

  • រដ្ឋបាលស្រុកស្រែអំបិល/
    07/07/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ចាត់លោក សួស ម៉ៅ នាយករដ្ឋបាលសាលាស្រុក

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    07/07/2026

    ថ្នាក់ដឹកនាំ​មន្ទីរសុខាភិបាល ការិយាល័យ​ជំនាញទាំងបួន  មន្ទីរពេទ្យបង្អែក​ការិយាល័យ​សុខាភិបាលស្រុកប្រតិបត្តិ​ទាំងពីរ មណ្ឌល​សុខភាព ប៉ុស្តិ៍សុខភាព បានចូលរួមវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ​និងនវានុវត្តន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​សាស្ត្រាចារ្យ ឈាង រ៉ា​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល តាមរយៈ​ប្រព័ន្ធវីដេអូzoom​