លោក ពេជ្រ សិលា អភិបាលរងស្រុកបូទុមសាគរ បានដឹកនាំ ប្រធានស្តីទីការិយាល័យ និងមន្ត្រីការិល័យយាអប់រំ យុវជន និងកីឡាស្រុក បានចូលរួមពិនិត្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) នៅ វិទ្យាល័យបូទុមសាគរ វិទ្យាល័យថ្មស វិទ្យាល័យហ៊ុនសែនចម្ការលើ អនុវិទ្យាល័យពន្លឺវិជ្ជា និងអនុវិទ្យាល័យតានូន។ក្នុងនោះបេក្ខជនប្រឡងរួមមាន៖
១ វិទ្យាល័យបូទុមសាគរ
-បេក្ខជនប្រឡង សរុប៧៨នាក់ ស្រី៤៣នាក់ អវត្តមាន០ មាន៤បន្ទប់
២ វិទ្យាល័យថ្មស
-បេក្ខជនប្រឡង សរុប៨៩នាក់ ស្រី៤៣នាក់ អវត្តមាន១នាក់ ស្រី ០នាក់ មាន៤បន្ទប់
៣ វិទ្យាល័យហ៊ុនសែនចម្ការលើ
-បេក្ខជនប្រឡង សរុប២៨នាក់ ស្រី១៤នាក់ អវត្តមាន១ មាន២បន្ទប់
៤ អនុវិទ្យាល័យពន្លឺវិជ្ជា
-បេក្ខជនប្រឡង សរុប ២៦នាក់ ស្រី១៧នាក់ អវត្តមាន០នាក់ ស្រី ០នាក់ មាន២បន្ទប់
៥ អនុវិទ្យាល័យតានូន
-បេក្ខជនប្រឡង សរុប១៣នាក់ ស្រី៦នាក់ អវត្តមាន០នាក់ ស្រី០នាក់ មាន ១បន្ទប់
ថ្ងៃចន្ទ ៧រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦
6, 7, 2026 វេលាម៉ោង៧:០០នាទីព្រឹក










