រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចពិភាក្សាការងារ ជាមួយប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងជំរុញ និងសហការលើការបង្កើតសៀវភៅមគ្គទេសក៍វិនិយោគខេត្តកោះកុង​ ដើម្បីទាក់ទាញអ្នកវិនិយោគ

លោកជំទាវ មិថុនា​ ភូថង​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលស្វាគមន៍​ និងពិភាក្សាការងារ ជាមួយប្រតិភូសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំដោយលោកឧកញ៉ា ងួន ម៉េងតិច ក្នុងគោលបំណងជំរុញ និងសហការលើការបង្កើតសៀវភៅមគ្គទេសក៍វិនិយោគខេត្តកោះកុង​ ដើម្បីទាក់ទាញអ្នកវិនិយោគមកវិនិយោគនៅលើទឹកដីខេត្តកោះកុងបន្ថែមទៀត។

ថ្លែង​ក្នុង​កិច្ច​ពិភាក្សា​នេះ​ លោកជំទាវ​ បានមានប្រសាសន៍ ស្នេីសុំឱ្យមានការរំលិចបន្ថែមអំពីសក្តានុពលវិនិយោគ​ ជាពិសេស​វិស័យ​អេកូទេសចរណ៍​ ក្នុងសៀវភៅមគ្គទេសក៍វិនិយោគខេត្តកោះកុង​ និងស្នេីសុំមន្ទីរ​ អង្គភាពពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ​ និងសហការ ក្នុងការផលិតសៀវភៅនេះឱ្យទទួលបានជោគជ័យ៕

អត្ថបទទាក់ទង