លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារចុះ អនុវត្តតាម អនុក្រឹត្យលេខ ០៣ អន.ក្រប.ក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រង សន្តិសុខ សុវត្ថិភាពរដ្ឋបាលតាមទីតាំងរស់នៅប្រមូលផ្តុំជនបរទេស ចំនួន ០២ទីតាំង ស្ថិតនៅ ភូមិចម្លងគោ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង សមាសភាពចូលរួមមាន÷
-កម្លាំងអធិការនគរបាលស្រុក
-កម្លាំងកងរាជអាវុធហត្ថស្រុក
-ប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មស
-អាជ្ញាធម៌ភូមិ ឃុំ
លទ្ធផលចុះបង្ក្រាបលើទីតាំងជាក់ស្តែង បានពិនិត្យឃើញថា មានបើកមុខរបរ ល្បែងស៊ីសង ដូចខាងក្រោម:
-ទីតាំងទី១ ឈ្មោះ ZHENG HAIBING ភេទប្រុស ជនជាតិ ចិន បាន បើកល្បែងស៊ីសងខុសច្បាប់ វត្ថុតាំងរួមមាន : តុលេងបៀ ចំនួន ១ តុម៉ាជែង ចំនួន ១ ទូរហ្គេមផ្លែឈើ ចំនួន ៤ ទូរហ្គេមបាញ់ត្រីធំ ចំនួន ២ និងទូរហ្គេមបាញ់ត្រីតូច ចំនួន ១ ។
-ទីតាំងទី២ ឈ្មោះ YIN JINRON ភេទប្រុស ជនជាតិ ចិន បាន បើកល្បែងស៊ីសងខុសច្បាប់ វត្ថុតាំងរួមមាន : តុលេងបៀ ចំនួន ១ តុម៉ាជែង ចំនួន ១ ទូរហ្គេមបាញ់ត្រីធំ ចំនួន ១ និងទូរហ្គេមបាញ់ត្រីតូច ចំនួន ១ ។
ក្រោយពីបាន ចុះបង្ក្រាបទីតាំង ខាងលើរួចមក ក្រុមការងារ គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ធ្វើការងារអប់រំ ណែនាំ និង ធ្វើកិច្ចសន្យាជាមួយក្រុមការងារ ។ បើថ្ងៃក្រោយនៅតែប្រព្រឹត្តិអំពើល្មើសច្បាប់នេះ បន្តទៀត ក្រុមការងារនឹងអនុវត្ត តាមនីតិវិធីផ្លូវច្បាប់ ។
-ចំពោះវត្ថុតាំង បានរក្សាទុក នៅ អធិការដ្ឋាននគរបាលស្រុកបូទុមសាគរ ។
ថ្ងៃសុក្រ ៤រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦
វេលាម៉ោង ១១:៣០ នាទីព្រឹក












