/ / /

លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង រួមជាមួយសហការី បន្តអញ្ជើញចុះសាកសួរសុខទុក្ខ ត្រួតពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ចំនួន​ ៣ នៃអធិការដ្ឋាននគរបាលស្រុក​កោះកុង

ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃ​ព្រហស្បតិ៍​ ទី០២ ខែ​កក្កដា​ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង រួមជាមួយសហការី បន្តអញ្ជើញចុះសាកសួរសុខទុក្ខ ត្រួតពិនិត្យ និងសំណេះសំណាល ជាមួយកងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល​ចំនួន​ ៣ នៃអធិការដ្ឋាននគរបាលស្រុក​កោះកុង​។
ក្នុងឱកាសជួបសំណេះសំណាល សាកសួរសុខទុក្ខ លោកឧត្តមសេនីយ៍ទោស្នងការ បន្តត្រួតពិនិត្យការស្នាក់នៅ ការហូបចុករបស់កងកម្លាំង ព្រមទាំងរបៀបរបប នៃការដឹកនាំអនុវត្តកិច្ចការងារ ការរៀបចំទុកដាក់ ឯកសារការងារប្រចាំថ្ងៃ នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលនីមួយៗ។
បន្ថែមពីនេះលោកស្នងការ ក៏បានត្រួតពិនិត្យលើឧបករណ៍សម្ភារមួយចំនួន ដែលមានចំណុចខ្វះខាត និងត្រូវបំពេញបន្ថែម ពិសេសកន្លែងធ្វើការត្រូវកែលម្អឱ្យបានសមរម្យ ស្របតាមលក្ខណៈជាទម្រង់រដ្ឋបាល ដើម្បីធានាបានដល់ការបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យបានកាន់តែល្អប្រសើរ និងឆាប់រហ័ស។
ជាមួយគ្នានោះដែរលោក ស្នងការ ក៏បានឧបត្ថម្ភឧបករណ៍ សម្ភារ វិទ្យុទាក់ទងមួយចំនួន ជូនដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ប៉ុស្តិ៍ជ្រោយប្រស់ផងដែរ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    03/07/2026

    លោក លឹម ឌី ប្រធានក្រុមប្រឹក្សាសង្កាត់ដងទង់ បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំសាមញ្ញ លើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាក្រុងខេមរភូមិន្ទ។

  • ហេង គីមឆន/
    02/07/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយរបាយការណ៍លទ្ធផលនៃការវាយសមិទ្ធិកម្ម«បញ្ចប់អាណត្តិ» លើការអនុវត្តផែនការអភិវឌ្ឍន៍បច្ចុប្បន្នកម្ម ២០២១-២០២៥ រាជធានី ខេត្ត និងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការគោលការណែនាំស្តីពី«ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត និងការវាយតម្លៃសមិទ្ធិកម្ម»

  • រដ្ឋបាលស្រុកស្រែអំបិល/
    02/07/2026

    លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដឹកនាំការិយាល័យជំនាញពាក់ព័ន្ធ នៃរដ្ឋបាលស្រុក និងអាជ្ញាធរ ភូមិ ឃុំ សហការជាមួយក្រុមការងារអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ចូលរួមប្រជុំ ពិភាក្សា សម្រុះសម្រួលផ្សះផ្សាវិវាទ

  • រដ្ឋបាលស្រុកស្រែអំបិល/
    02/07/2026

    លោក សៀង សុទ្ធមង្គល អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមជាភ្ញៀវកិត្តិយសក្នុងពិធីប្រកាសតែងតាំងគណៈអ៉ីម៊ាំ ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    02/07/2026

    រដ្ឋបាលឃុំកោះស្ដេច ចុះធ្វើការស្វែងរកករណីកម្មករទូកនេសាទ(ទូកអូស) បានធ្លាក់ទឹកបាត់ខ្លួន កាលពីវេលាម៉ោង ០៥ និង ៣០ នាទីព្រឹក នៅចំណុចក្រៅកោះស្មាច់ ប្រហែល ០២ គីឡូម៉ែត្រពីកោះ ស្ថិតក្នុងភូមិកោះស្តេច

  • ហេង គីមឆន/
    02/07/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង អមដោយប្រធាន​ការិយាល័យ​ជំនាញមន្ទីរ​ពីររូប​ សហការជាមួយអាជ្ញាធរមូលដ្ឋានក្រុងខេមរភូមិន្ទ​ សង្កាត់ស្មាច់មានជ័យ​ ភូមិ២​ និងក្រុមហ៊ុន​ បានផ្សព្វផ្សាយសេចក្តីជូនដំណឹង