តាមការចាត់តាំងពីលោក ស៊ន ស្រិញ មេឃុំកោះស្ដេច លោក ហាស់ ហាន អនុភូមិកោះស្ដេច បានដឹកនាំសមាជិកគណៈកម្មការសហគមន៍នេសាទសម្រស់កោះស្ដេច ចូលរួមសហការជាមួយប្រជាការពារភូមិ មន្រ្តីនគរបាលនៃប៉ុស្តិ៍រដ្ឋបាលកោះស្ដេច និងប៉ុស្តិ៍នគរបាលព្រំដែនទឹកកោះស្មាច់ ចុះធ្វើការស្វែងរកករណីកម្មករ ទូកនេសាទ(ទូកអូស) បានធ្លាក់ទឹកបាត់ខ្លួន កាលពីវេលាម៉ោង ០៥ និង ៣០ នាទីព្រឹក នៅចំណុចក្រៅកោះស្មាច់ ប្រហែល ០២ គីឡូម៉ែត្រពីកោះ ស្ថិតក្នុងភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង ។ ជនរងគ្រោះ ឈ្មោះ សឿន សុខណេង ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ តាមការបំភ្លឺ របស់ឈ្មោះ ឡាត ប៊ុច ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ ជាម្ចាស់ទូក និងតៃកុងទូក (ត្រូវជាឪពុកបង្កើតជនរងគ្រោះ) មានទីលំនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឲ្យដឹងថា មូលហេតុ : ពេលទូកកំពុងតែអូសមង ជនរងគ្រោះ ឃើញ ប៊ីដុងជ័រ អណ្តែតទឹក ក៏បានទៅឈរនៅគែមទូកហើយឈោងដៃទៅរកចាប់ប៊ីដុង បានបូតដៃធ្លាក់ទឹក ដោយជនរងគ្រោះមិនចេះហែលទឹកបណ្តាលឲ្យលិចបាត់តែម្តង ។
បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍ព្រំដែនទឹកកោះស្មាច់ និងទូកនេសាទនៅក្បែរនោះកំពុងជួយស្វែងរកជនរងគ្រោះបន្ត។





ថ្ងៃព្រហស្បតិ៍ ៣រោច ខែបឋមសាឍ ឆ្នាំមមី
អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
July 2, 2026
