លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង បានដឹកនាំ មន្រ្តីអង្គភាពលទ្ធកម្មស្រុក និងមន្រ្តីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក អញ្ជើញចូលរួមបើកវគ្គបណ្ដុះបណ្ដាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រសួងមហាផ្ទៃ និងបិទវគ្គបណ្តុះបណ្តាល ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាលមហោស្រពខេត្តកោះកុង។
ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦







