លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក សាក់ រ៉ាវី នាយករងរដ្ឋបាលសាលាក្រុង និងលោកស្រី ស៊ឹម ចាន់លីណា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី«កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន» ដែលវគ្គនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម រាជ សុភទ្ទ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន ក.រ.ម នៅសាលមហោស្រពខេត្តកោះកុង វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕



