លោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពី៖«ការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅតាមបណ្ដាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋខ្មែរចំណាកស្រុក» តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសំឡេងពីចម្ងាយ (Zoom meeting) នៅសាលប្រជុំសាលាក្រុងខេមរភូមិន្ទ វេលាម៉ោង ៨:០០ នាទីព្រឹក ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦។
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕










