លោក ទី ណារ៉ាដេត អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្តល់ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ជូនប្រជាពលរដ្ឋ ខ្មែរចំណាកស្រុក ក្រោមអធិបតីភាព ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តាមរយៈប្រព័ន្ធអនឡាញ (Zoom ) ដោយមានការចូលរួមពី នាយករងរដ្ឋបាលសាលាស្រុក លោកអធិការរងនគរបាលស្រុក លោក មេឃុំទាំង៦ នៃស្រុក ស្មៀនឃុំ គ្រប់ឃុំ និងប៉ុស្តិ៍រដ្ឋបាល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
…………………………………
ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦



















