/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោលយេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងវគ្គបណ្តុះបណ្តាលដល់ជនបង្គោលយេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព មិនអាចខ្វះបាននូវធនធានមនុស្ស ដែលមានសមត្ថភាព មានភាពជាអ្នកដឹកនាំ និងមានការចូលរួមប្រកបដោយសមធម៌ រវាង ស្ត្រី និងបុរស។ ដូច្នេះការលើកកម្ពស់ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច ដល់ស្ត្រីក្នុងវិស័យទេសចរណ៍ គឺជាកត្តាសំខាន់ក្នុងការបង្កើនប្រសិទ្ធភាពការងារ ការផ្តល់សេវាកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់លើការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនការចូលរួមរបស់ស្ត្រី ក្នុងការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយជាតិពាក់ព័ន្ធនានា។ វិស័យទេសចរណ៍ក៏ជាវិស័យមួយដែលស្ត្រីមានការចូលរួមយ៉ាងសកម្ម ហើយជាកម្លាំងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសហគមន៍។ វគ្គបណ្តុះបណ្តាលនាពេលនេះ នឹងផ្តល់ឱកាសដល់សិក្ខាកាម ក្នុងការពង្រឹងចំណេះដឹង និងជំនាញលើភាពជាអ្នកដឹកនាំ ការទំនាក់ទំនង ការសម្រេចចិត្ត ការដោះស្រាយបញ្ហា និងការបញ្ជាបទស្សនៈយេនឌ័រ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ។ ខ្ញុំជឿជាក់ថា ចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីវគ្គនេះ នឹងអាចយកទៅអនុវត្តជាក់ស្តែង ដើម្បីលើកកម្ពស់គុណភាពការងារ និងសេវាកម្មទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព។ នាងខ្ញុំសូមលើកទឹកចិត្ត ដល់សិក្ខាកាមទាំងអស់ ឱ្យចូលរួមយ៉ាងសកម្ម ផ្លាស់ប្តូរបទពិសោធន៍ លើកជាសំណួរ និងចែករំលែកគំនិតថ្មីៗ ដើម្បីឱ្យវគ្គបណ្តុះបណ្តាលនេះ ទទួលបានលទ្ធផលល្អ និងអាចយកទៅអនុវត្តបានពិតប្រាកដនៅតាមស្ថាប័ន និងអង្គភាពរៀងៗខ្លួន។
ថ្ងៃពុធ ២រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    ពិធីប្រកាសកែសម្រួល និងតែងតាំង គណៈកិត្តិយស គណៈកម្មាធិការ នៃអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកកោះកុង

  • មន្ទីរធម្មការ និងសាសនា/
    28/08/2026

    លោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត»

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សុខ ខ្មៅ មេឃុំប្រឡាយបាន អញ្ជើញចូលរួមវេទិកា ពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្ម ភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសា មហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។