លោក ខេងសំខាន់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាលស្រុកបូទុមសាគរ និងលោក ឈុន ឃៀន មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីធាតុចូលនៃការស្រង់ស្ថិតិនិងកំណត់តម្លៃមូលដ្ឋានដាក់ភាស៊ីគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៧ ក្រោមអធិបតីភាព លោក កែវ សុខា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ក្រុង ស្រុក និង មន្ត្រីពាក់ព័ន្ធ នៅមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកោះកុង
ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង ០២:៣០ នាទីរសៀល








