/ / /

កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី២៥ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំ ខែមិថុនា ឆ្នាំ២០២៦
៤.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំឆមាសទី១ ឆ្នាំ២០២៦
៥.ពិនិត្យ ពិភាកសា និងអនុម័ត សេចក្ដីព្រាងរបាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា ឆ្នាំ២០២៦
៦.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងប្រតិទិន នៃកិច្ចប្រជុំរយៈពេល១២ខែ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៧.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការ បុគ្គលិក ប្រចាំខែមិថុនា ឆ្នាំ២០២៦
៨.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃសុក្រ ១២កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង២:០០នាទីរសៀល

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/06/2026

    លោកស្រី រិន គន្ធា អភិបាលរងស្រុកមណ្ឌលសីមា លោកស្រី លី មុនី្ន នាយករងរដ្ឋបាលសាលាស្រុក និងលោកស្រី សុង រំដេង ប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍសហគមន៍ បានចូលរួមក្នុងកិច្ច ប្រជុំស្ដីពីវឌ្ឍន៍ភាពរបាយការណ៍អគ្គិសនីទឹកស្អាតនិងប្រព័ន្ធទូរស័ព្ទនៅក្រុង/ស្រុក

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/06/2026

    លោក​ ជួន​ សំអាត អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោក​ តេង​ សុខហេង​ ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុស្រុកគិរីសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីធាតុចូល នៃការស្រង់ស្ថិតិទីតាំង និងកំណត់តម្លៃមូលដ្ឋានដាក់ភាស៊ីគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៧

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/06/2026

    លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាង លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្តកោះកុង ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦

  • មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ/
    26/06/2026

    លោកស្រី អែម សុធារ៉ា ប្រធានមន្ទីរ បានដឹកនាំលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរូមពិធីបើក សិក្ខាសាលាថ្នាក់ជាតិ ស្តីពីការផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ចំពោះបទល្មើសនឹងច្បាប់ស្តីពីជលផល 

  • មន្ទីរកិច្ចការនារី/
    26/06/2026

    លោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរកិច្ចការនារីខេត្ត និងមន្ត្រី ១រូប បានចូលរួមក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពីការហាមឃាត់អាវុធគីមី អាវុធនុយក្លេអ៊ែរ អាវុធជីវសាស្រ្ត និងអាវុធវិទ្យុសកម្ម ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ទោ សុខុន ស្រីល័ក្ខ នាយក នាយកដ្ឋានហ្វឹកហ្វឺន និងបណ្តុះបណ្តាលជំនាញ នៃអគ្គលេខាធិ ការដ្ឋាន អាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ត្រ និងវិទ្យុសកម្ម និងលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    26/06/2026

    លោកស្រី ឡុក សុម៉ាម៉េត អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ខេត្តកោះកុង សម្រាប់ត្រីមាសទី២ ឆ្នាំ២០២៦ នៅសាល(ខ)សាលាខេត្ត ។