លោក អ៉ិន ញឿន នាយករងរដ្ឋបាលសាលាស្រុក លោក ឃួន គឹមសុង អនុប្រធានការិ.ក.ធ.ប ស្រុក សហការជាមួយអាជ្ញាធរឃុំប៉ាក់ខ្លង និងលោកមេភូមិនាងកុក បានចុះពិនិត្យទីតាំងទទួលទិញ និងលក់ផលនេសាទ សន្និធិគ្រឿងសមុទ្រ របស់ឈ្មោះ ឡាំង ហួត និងឈ្មោះ គាម សុភ័ក្ត្រ ស្ថិតនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា
ជាលទ្ធផលក្រុមការងារបានពិនិត្យសម្ភារៈ និងទីតាំងទទួលទិញនិងលក់ផលនេសាទ និងសន្និធិគ្រឿងសមុទ្រអាចបន្តនីតិវិធីស្នើសុំអាជ្ញាប័ណ្ណបន្តអាជីវកម្មទៅមន្ទីរជំនាញបាន។
ថ្ងៃសុក្រ ១២កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦
វេលាម៉ោង៨:០០នាទីព្រឹក



