/ / /

រដ្ឋបាលឃុំភ្ញីមាស បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៤៩ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

រដ្ឋបាលឃុំភ្ញីមាស 

…………………………..…………………
លោក ឡុញ សុផល ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ បានបើកកិច្ចប្រជុំសាមញ្ញ លើក ទី៤៩ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស
សមាសភាពចូលរួម លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្ដិ៍ ជំនួយការឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ទាំងបីភូមិ ប្រធានប៉ុស្ដិ៍សុខភាព នាយកសាលាបឋមសិក្សាពាមកាយ នាយិកាសាលាបឋមសិក្សាតានី មន្រ្ដីកសិកម្មឃុំ បុគ្គលិកគ្រប់គ្រងករណីសកម្មប្រចាំការមណ្ឌលសុខភាពភ្ញីមាស CPN ខេត្ដកោះកុង និងតំណាងប្រជាពលរដ្ឋ ។ ក្នុងនោះក៏មានការអញ្ជើញពីលោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាសមាជិកក្រុមការងារស្រុកចុះជួយឃុំភ្ញីមាស។
អំពីរបៀបវារ:រួមមាន÷                   
១/. ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុប្រជុំសាមញ្ញលើកទី៤៨ អាណត្តិទី៥ ឆ្នាំទី៤ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស       
២/. ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ឆ្នាំ២០២៦
៣/. ពិនិត្យ និងអនុម័តរបាយការណ៍មូលនិធិគាំទ្រសេវាឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ប្រចាំខែមិថុនា ឆ្នាំ២០២៦
៤/. អានរបាយការណ៍តាមភូមិ និងប៉ុស្តិ៍រដ្ឋបាល
៥/. ពិភាក្សាលើបញ្ហាផ្សេងៗ និងរកដំណោះស្រាយ
…………………………….…………
ថ្ងៃព្រហស្បតិ៍ ១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៧០
ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦
JUNE 25,2026

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/06/2026

    លោក សុខ ភិរម្យ អភិបាលស្រុកមណ្ឌលសីមា និងក្រុមការងារពាក់ព័ន្ធថ្នាក់ស្រុក បានទទួលជួបជាមួយក្រុមការងារ លេខាធិការដ្ឋាន ក.វ.ក ដើម្បីចុះមកវាយតម្លៃសមិទ្ធកម្មប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកមណ្ឌលសីមា ខេត្តកោះកុង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    25/06/2026

    កិច្ចប្រជុំសាមញ្ញលើកទី២២ ឆ្នាំទី២ អាណត្តិទី៤ របស់គណៈកម្មាធិការពិគ្រោះ យោបល់ កិច្ចការស្ដ្រី និងកុមារ ស្រុកមណ្ឌលសីមា

  • ហេង គីមឆន/
    25/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានទទួលជួបសម្តែងការគួរសម ជាមួយក្រុមហ៊ុន Sre Ambel Free Trade Zone (Cambodia) Co., Ltd ដែលមានទីតាំងស្ថិតនៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/06/2026

    លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន ដែលរដ្ឋបាលខេត្តកោះកុងកំពុងអនុវត្ត និងបន្តអនុវត្តឱ្យកាន់តែមានទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/06/2026

    រដ្ឋបាលស្រុកគិរីសាគរ​បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ជាមួយប្រជាពលរដ្ឋឆ្នាំ២០២៦ នៅវត្តសិលាគិរីមរកត (វត្តព្រែកខ្សាច់)ស្ថិតនៅភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ស្រុកគិរីសាគរ ខេត្តកោះកុង ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ លោក ទួន ឪទី អភិបាលស្ដីទី នៃគណៈអភិបាលស្រុកគិរីសាគរ លោក ម៉ាស់ សុជា អនុប្រធានសមាគម ក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/06/2026

    រដ្ឋបាលស្រុកគិរីសាគរ​បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ជាមួយប្រជាពលរដ្ឋឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ លោក ចេង មុនីរិទ្ធ​  អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ នៅវត្តកោះកែវមរកត៌(វត្តកោះស្ដេច)