រដ្ឋបាលស្រុកគិរីសាគរបានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ ជាមួយប្រជាពលរដ្ឋឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ នៅវត្តកោះកែវមរកត៌(វត្តកោះស្ដេច)៕
សមាសភាពអញ្ជើញចូលរួមមាន ៖ លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក គណៈអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកអធិការនគរបាលស្រុក មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុក លោកអធិការរង តំណាងមន្ទីរបរិស្ថានខេត្តលោកប្រធានសាខាប.ស.ស លោកនាយប៉ុស្ដិ៍នគរបាលឃុំ ប្រធាន អនុប្រធាន មន្រ្ដីការិយាល័យនៃរដ្ឋបាលស្រុក លោកមេឃុំ មេភូមិលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា និងយុវជនកាយរិទ្ធនៃវិទ្យាល័យកោះស្ដេច តំណាងរីសត ប្រជាពលរដ្ឋ៕
យ៉ាង រិទ្ធីរ៉ា
…………………………………………….
ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦










































