ថ្ងៃព្រហស្បតិ៍១១កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២ វេលាម៉ោង២:០០ នាទីរសៀល នៅសាលាឃុំជីផាត
រដ្ឋបាលឃុំជីផាតបានបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំលើកទី៤៨ អាណត្តិទី៥ ប្រចាំខែមិថុនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាព
លោក ម៉ឹង សុភា ប្រធានក្រុមប្រឹក្សាឃុំជីផាត ជាប្រធានអង្គប្រជុំ
_សមាសភាពចូលរួមប្រជុំមាន
១.សមាជិកក្រុមប្រឹក្សាឃុំចំនួន០៥រូប ស្រី០១រូប
២.ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជីផាត ៣.មណ្ឌលសុខភាពជីផាត
៤.មេភូមិ អនុភូមិ សមាជិកភូមិទាំង០៤ភូមិ
៥.នាយកសាលាបឋមសិក្សាទាំង៣សាលា និងនាយកវិទ្យាល័យជីផាត
៦.ស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុឃុំនិងជំនួយការរដ្ឋបាលឃុំជីផាត
អង្គភាពជុំវិញឃុំ និងតំណាងប្រជាពលរដ្ឋ សរុបចំនួន ២៧នាក់ ស្រី ៨ នាក់។




