/ / /

រដ្ឋបាលឃុំភ្ញីមាស បានឧបត្ថម្ភថវិកាដល់លោក ទុំ ឆេង ភេទប្រុស អាយុ៥៥ឆាំ្ន រស់នៅតានី ឃុំភ្ញីមាស

រដ្ឋបាលឃុំភ្ញីមាស

………………………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស និងលោក ឌី ឆាយដែន ស្មៀនឃុំ តំណាងរដ្ឋបាលឃុំ បានឧបត្ថម្ភថវិកាដល់លោក ទុំ ឆេង ភេទប្រុស អាយុ៥៥ឆាំ្ន រស់នៅតានី ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង ដែលមានជីវភាពខ្វះខាតដោយកូនប្រសារមានជំងឺប្រចាំកាយ ធ្លាក់ឈាមត្រូវបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ក្នុងនោះ លោកមេឃុំបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ចំនួន១០០,០០០៛ និងថវិកាសេវាសង្គមនៃរដ្ឋបាលឃុំចំនួន២០០,០០០៛។
………………………………….
ថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០
ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦
JUNE,24,2026

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/06/2026

    លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុកមណ្ឌលសីមា និងលោកស្រី ឆេង រតនា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីធាតុចូល នៃការស្រង់ស្ថិតិទីតាំង និងកំណត់តម្លៃមូលដ្ឋានដាក់ភាស៊ីគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៧

  • រដ្ឋបាលស្រុកបូទុមសាគរ/
    26/06/2026

    លោក ខេងសំខាន់ អភិបាលរងស្រុក តំណាងឲ្យ លោកអភិបាលស្រុកបូទុមសាគរ និងលោក ឈុន ឃៀន មន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុក បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីធាតុចូលនៃការស្រង់ស្ថិតិនិងកំណត់តម្លៃមូលដ្ឋានដាក់ភាស៊ីគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៧

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/06/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    26/06/2026

    លោកស្រី រិន គន្ធា អភិបាលរងស្រុកមណ្ឌលសីមា លោកស្រី លី មុនី្ន នាយករងរដ្ឋបាលសាលាស្រុក និងលោកស្រី សុង រំដេង ប្រធានការិយាល័យសេដ្ឋកិច្ចនិងអភិវឌ្ឍសហគមន៍ បានចូលរួមក្នុងកិច្ច ប្រជុំស្ដីពីវឌ្ឍន៍ភាពរបាយការណ៍អគ្គិសនីទឹកស្អាតនិងប្រព័ន្ធទូរស័ព្ទនៅក្រុង/ស្រុក

  • រដ្ឋបាលស្រុកគិរីសាគរ/
    26/06/2026

    លោក​ ជួន​ សំអាត អភិបាលរងស្រុកគិរីសាគរ បានដឹកនាំលោក​ តេង​ សុខហេង​ ប្រធានការិយាល័យរដ្ឋបាល និង ហិរញ្ញវត្ថុស្រុកគិរីសាគរ បានចូលរួមកិច្ចប្រជុំពិភាក្សាអំពីធាតុចូល នៃការស្រង់ស្ថិតិទីតាំង និងកំណត់តម្លៃមូលដ្ឋានដាក់ភាស៊ីគ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២៧

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    26/06/2026

    លោក យន សុជាតិ អនុប្រធានមន្ទីរ តំណាង លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការ និងលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ខេត្តកោះកុង ប្រចាំត្រីមាសទី២ ឆ្នាំ២០២៦