កោះកុង នាថ្ងៃពុធ ១០កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រីចំនួន ០១រូប ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីផលប៉ះពាល់នៃការប្រើប្រាស់ផលិតផលថ្នាំជក់ ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្រោមអធិបតីភាព ឯកឧត្តម ធូ ស៊ុន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ សិក្ខាសាលានេះប្រព្រឹត្តទៅនៅសាលប្រជុំបន្ទប់ ២.១៧ ទីស្ដីការក្រសួង ស.អ.យ រាជធានីភ្នំពេញ ។







